Interest

« Older Entries

Recent entries
ចំណុចពិសេសចំនួន10យ៉ាងរបស់តារាស្ត្រីចម្រៀងប៉ុប Lady Gaga
នាយ​​ក្រឹម​បក​ស្រាយ​ទំនាក់​ទំនង​ក្រៅ​ឆាក​ជា​មួយ​នាង​ព្រ​លឹត
តារាងបាល់ទាត់ប្រចាំថ្ងៃ 26-08-2011​ នេះ
ពេជ្រ ​សេរីរ័ត្ន​ ទៅ​សម្តែង​​​នៅ​អាមេរិក​​​រដូវ​ភ្ជុំ​បិណ្ឌ
តារា​ចម្រៀង ​Swing Girls ៖ ​ខ្ញុំ​​ចង់​ល្បី​ដោយ​​​សារ​ប​ទ​​ចម្រៀង​ជា​ជាង​​ដោយ​សារ​​ដើមទ្រូង​​ធំ
កញ្ញស៊ូ​ប៊ីន តារា​ច​ម្រៀងកូរ៉េ​របស់ក្រុម​ Dal Shabet​ ធ្លាក់ពី​លើឆាកក្នុង​ពេលសម្តែង
ម្ចាស់​បេះ​ដូងរ​បស់​ជាស្ទីន ប៊ី​បើ ​គឺនាង​​​សេឡេ​ណា ហ្គោមេស ​នឹង​ធ្វើ​ជា​ពិធី​ករ​​ទូរទស្សន៍ ​MTV
លោក​ភោ សុផានិត​ ពីពិធីករ​វិទ្យុ​​និងទូរទស្សន៍​​ក្លាយ​ជា​អគ្គ​នាយករង​
ការ​ប្រគំ​តន្ត្រី​​ ​Incheon ​Korean ​Music​ Wave​ 2011 ​រប​ស់​​ក្រុម​តារា​​ចម្រៀង​​កូរ៉េ
មាស សុខសោភា បដិសេធ​​ព័ត៌​មាន​​ផ្លាស់​​ទ្រនំ

អ្នក​នាំពាក្យ​​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ៖ ថៃ​​ប្រឌិត​ព័ត៌មាន​​អំពីលទ្ធ​ផល​​​កិច្ចប្រជុំ​​​នៅ​យូណេស្កូ​
ដួង ហ្សូរីម៉ា មិនបា្រថ្នា ទៅរស់នៅស្រុកក្រៅ
អ្នកភូមិបឹងកក់ បដិសេធ ទទួលយកគំរោង សាងសង់ផ្ទះរបស់សាលាក្រុង
 លោក​ភោ សុផានិត​


លោក​ភោ សុផានិត​ ពីពិធីករ​វិទ្យុ​​និងទូរទស្សន៍​​ក្លាយ​ជា​អគ្គ​នាយករង​ 6Share Share Text Size Normal Large Extra Large ដោយ​ ៖ ប្រុសកោះ ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៥:០៤ 1 2 ពិធីករ​ភោ សុផានិត កោះសន្តិភាព ពិធីករ​ភោ សុផានិត សិល្បៈ​និង​តារា ជា​ច្រើន​ទៀត ម្ចាស់​បេះ​ដូងរ​បស់​ជាស្ទីន ប៊ី​បើ ​គឺនាង​​​សេឡេ​ណា ហ្គោមេស ​នឹង​ធ្វើ​ជា​ពិធី​ករ​​ទូរទស្សន៍ ​MTV ផលិត​កម្ម​​មុត​ថារី​ភាព​យន្ត​បើក​កាមេរា៉​​ថ​ត​រឿង «ព្រលឹង​ទារម​ឈូស» វ៉ូហ៊ាំង​ម៉ីបវរ​​កញ្ញា​ចក្រ​វា​ឡ​​វៀត​​ណាម​​ចេញ​ដំណើរ​​​ទៅ​​កាន់​​​ ទីក្រុង​​សាវ​ប៊ូ​ឡូ ការមានផ្ទៃពោះ6ខែ​មិនរំខាន​ដល់ការ​ថតផ្សាយ​ពាណិជកម្ម​របស់​រាជនីសម្រស់​ បូលីវូដ​អៃស្វាយ៉ារ៉ៃ តារា​ចម្រៀង​​​ G-NA ​ចុះ​កុង​ត្រា​​ថត​​ពាណិជ្ជ​កម្ម​​ផលិត​ផល ​LG ​Smart Net Hard ទំព័រ សិល្បៈ​និង​តារា រាជធានីភ្នំពេញ ៖ ​​ ពិធីករ​ភោ សុផានិត ក្នុងវ័យ​​​៣៦ឆ្នាំ​ ​​ទទួល​​បាន​ជោគជ័យ​​ក្នុង​​ការងារ​ជាបន្តបន្ទាប់​​ ទោះបីកាល​ពី​​ជាង៣ឆ្នាំមុនទទួល​បរាជ័យ​​រឿង​ស្នេហា​ក៏ដោយ​​ ។ លោក​ភោ សុផានិត មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំបង​​ តែនៅឆ្នាំ​១៩៩៣ បាន​​មក​សិក្សា​​​​បន្ត​នៅ​រាជធានីភ្នំពេញ​​ ហើយ​​​​ចូល​ធ្វើ​ការ​​​ងារ​នៅ​​វិទ្យុ​​​១០៣​ និង​ទូរទស្សន៍​​រាជធានី​ភ្នំពេញ​​​​ជា​ពិធីករ​។ នៅ​ស្ថានីយ​​​វិទ្យុ​និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រយៈពេល​​១០ឆ្នាំ លោក​ឆ្លៀត​​​ឱកាស​ផលិត​កម្មវិធី​ខ្លួន​ឯង​​​ដោយ​ទៅទិញ​ម៉ោង​នៅ​​ស្ថានីយ​​ ទូរទស្សន៍ខ្មែរ​ប៉ុស្តិ៍​​លេខ៩​ រយៈពេល​​​២​ឆ្នាំ​ ក្រោយ​​​មក​​​​ប្តូរ​ទៅ​ស្ថានីយ​​ទូរទស្សន៍​​​ប៉ុស្តិ៍​​លេខ៥ មួយ​ឆ្នាំ​ និង​ប៉ុន្មាន​​ឆ្នាំចុង​ក្រោយ​​នេះ ​ប្តូរ​មក​ធ្វើ​​ការ​នៅ​​ស្ថានីយ​ទូរទស្សន៍​CTN រយៈ​ពេល​​​៤ឆ្នាំ​ទៀត ។ ក្នុងឆ្នាំ​​២០១១​នេះ លោក​សុផានិត​ ​​ឈប់​​សម្រាក​ពីស្ថានីយ​ទូរទស្សន៍​​ CTN ​មកធ្វើ​ជា​ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​​​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​មួយ​​ រយៈ​តូច​ជាមួយ​កញ្ញា​សារាយ​ ព្រះកាយច័ន្ទ ធ្វើ​ឱ្យ​ប្រិយមិត្ត​​ទស្សនិក​ជន​​មាន​ការភ្ញាក់​ផ្អើល​​​និង​ងឿង​ឆ្ងល់​​ យ៉ាង​ខ្លាំង។ ​មាន​អ្នក​ខ្លះ​​​សង្ស័យ​​ថា​ លោក​ជាប់​ពាក់ព័ន្ធ​​ស្នេហា​​ជាមួយ​ពិធីការិនី​​សារាយ​ ព្រះកាយច័ន្ទ ​។​ នៅ​​ពេល​​យើងជួប​​​សាក​​សួរ​លោក​ភោ សុផានិត​ ​ឱ្យដឹងថា ​លោក​ចាក​ចេញ​​​ពី​CTN ​ដោយសារ​​តែលោក​មមាញឹក​​នឹង​ការ​ងារពេក​ គឺ​ក្រោយពី​​បញ្ចប់​ការសិក្សា​អនុ​បណ្ឌិត​​ផ្នែក​នយោបាយ​​ លោក​​​ផ្ទេរ​ការងារ​​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​មក​ធ្វើ​ការ​​​នៅ​​ អង្គភាព​​​ប្រឆាំង​អំពើ​ពុករលួយ​​ និងធ្វើ​ជា​អគ្គ​​នាយក​រង​​ស្ថានីយទូរទស្សន៍​​​​ខ្សែ​កាប​ អង្គរ នៅ​ខេត្ត​​សៀម​រាប​ និង​​​សិក្សា​បន្ត​ថ្នាក់​​បណ្ឌិត​​​ទៀត ។ ចំពោះ​​ការ​​ធ្វើ​ជាពិធីករ​នៅ​​ស្ថានីយ​​​ទូរ​ទស្សន៍​​ខ្មែរ​ប៉ុស្តិ៍​​លេខ​ ៩​ក្នុង​កម្មវិធី​​​ កញ្ញា​​ឯក Fino ឆ្នាំ២០១១ ជាមួយ​កញ្ញា​​​សារាយ ​ព្រះកាយ​ច័ន្ទ នោះ​គឺ​ដោយសារ​លោក​ចេវ វីរៈ ជាមិត្ត​រួម​អាជីព​​ចាស់​ពឹង​ឱ្យជួយ​មួយរយៈ​តូច ​ហើយ​ពេល​នេះ​​កម្ម​វិធី​បាន​បញ្ចប់ ហើយ​។ ចំពោះ​​រឿង​​មាន​ទំនាក់​ទំនង​ស្នេហា​​​ក្រៅឆាក​​ជាមួយ​​ពិធីការិនី​គ្មាន​ទេ ព្រោះ​លោក​​​ចាត់​ទុក​​កញ្ញា​​សារាយ ព្រះកាយច័ន្ទ​​ ជា​ប្អូន​​​ស្រី​​ ជាមិត្ត​រួម​អាជីព​​ថ្មី​ ម៉្លោះ​ហើយ​​​គ្មាន​​ពាក់​ព័ន្ធ​​ស្នេហា​​អ្វីទេ ។ លោក​ភោ សុផានិត ​ធ្លាប់​រៀប​ការ​​កាលពី​ឆ្នាំ​២០០២​ តែ​​បែកគ្នា​​​វិញ​កាលពី​ឆ្នាំ២០០៧​ ក្រោយ​ពី​មាន​កូន​ស្រីម្នាក់​ ។ ក្រោយពី​បែក​ពី​ភរិយា​ទៅ​លោក​ភោ សុផានិត រងពាក្យ​ចចាម​អារ៉ាម​​ថា ​​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយនាង​កែវ ពេជ្រពិសី​ តែមិន​បាន​ប៉ុន្មាន​​ផង​នាងរៀប​ការ​​ជាមួយ​អ្នក​​ផ្សេង​។ លោក​​ភោ សុផានិត​ និយាយ​ថា «​ពី​ដំបូង​សេចក្តីស្នេហា​បាន​ផ្តើម​ចេញ​មក​ពីមិត្ត​រួម​ការងារ​សិល្បៈ​ ជាមួយគ្នា​ យើង​គិត​ថា ជារឿង​មួយ​ល្អដែរ ​បើ​យើងទា់ទង​​គ្នា ប៉ុន្តែ​អ្វីដែល​​យើង​​សម្រេច​ចិត្ត​គឺយើងអ្នក​​​សិល្បៈ​​ត្រូវចេះ​​ឱ្យ​ តម្លៃគ្នា​ទៅវិញទៅមក​។​ ប៉ុន្តែ​រឿង​ជីវិត​ផ្ទាល់​ខ្លួន​​ក៏ត្រូវ​ជ្រើសរើស​គូជីវិត​របស់​យើង​ដែរ ​ហើយ​ស្នេហា​​ត្រូវ​តែ​មានការ​​លះបង់​ ។ ចំពោះ​​ខ្ញុំ​និង​នាង​កែវ ពេជ្រពិសី ​មិន​ទាន់​​មាន​ស្នេហា​​​ជ្រាល​ជ្រៅ​ប៉ុន្មានទេព្រោះ​ខ្ញុំ​ធ្លាប់​​មាន​ ប្រពន្ធ​​កូន​​ម្តងហើយ​ ដូច្នេះ​ការជ្រើសរើស​គូ​ស្រករ​ត្រូវ​ប្រយ័ត្ន​​​ប្រយែង​​​បន្តិច​ដែរ» ។ លោក​សុផានិត​​ បញ្ជាក់​ថា «កាលនោះ​​ពិសី​និងខ្ញុំ​​​គ្រាន់​​តែ​មើល​ចិត្ត​គ្នា​ទៅវិញ​ទៅមក​មិនទាន់​ ដាក់ចិត្ត​​​ថា​ រៀប​ការ​ជាមួយ​គ្នា​ទេ ។ ពេលនេះ​រឿង​គូជីវិត​​ខ្ញុំ​មិន​ទាន់​​គិត​ទេ គិតរឿង​ការងារ​​ឱ្យ​រលូន​​បន្តិច​​​សិន និងចាំ​សិក្សា​ថ្នាក់​បណ្ឌិត​​​ចប់​​ទើប​គិតគូរ គឺ៣ឆ្នាំទៀត ​ដូច្នេះមិនទាន់​​មើល​ឃើញ​​​នារីណា​ម្នាក់​ក្នុង​បេះដូង​នៅឡើយទេ »៕