Wednesday, August 24, 2011

សាកលវិទ្យាល័យបាត់ដំបង

សាកលវិទ្យាល័យបាត់ដំបងគឺជាសាកលវិទ្យាល័យរបស់រដ្ឋធំជាងគេបំផុតនៅ
ក្នុងភូមិភាគពាយ័តព្យដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៦.អន
ក្រ.បក​ចុះថ្ងៃទី២១ខែមិនា ឆ្នាំ២០០៧ក្រោមការផ្តួចផ្តើមគំនិតនិងកសាងដោ
យឯកឧត្តមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាតំណាងរា
ស្រ្តខេត្តបាត់ដំបង។
និយាយអំពីបេសកកម្មរបស់សាកលវិទ្យាល័យបាត់ដំបងមានបីសំខាន់គឺ
១.អប់រំ និង បណ្តុះបណ្តាលនិស្សិតគ្រប់កំរិតនិង គ្រប់ប្រភេទប្រកប
ដោយគុណភាពលើជំនាញ ភាសា វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ស្របទៅតាមតំរូវការជាក់ស្តែងរបស់ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ
២.សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្សព្វផ្សាយវប្បធម៌ វិទ្យាសាស្រ្ត
និងបច្ចេកវិទ្យាសំដៅចូលរួមដោះស្រាយបញ្ហាសង្គមបច្ចេកវិទ្យា និង 
វិទ្យាសាស្រ្តនៅកម្ពុជា
៣.ចូលរួមចំណែកអភិវឌ្ឍន៍សង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ
រដ្ឋអំណាយមួលដ្ឋាន ស្ថាប័នពាក់ព័ន្ធអង្គការក្រៅរដ្ឋាភិបាល និងសាកល
វិទ្យាល័យជាមិត្តនៅលើសាកលលោក។ 
 សាកលវិទ្យាល័បាត់ដំបងជា សាកលវិទ្យាល័យ   ដ៏ធំមួយដែលសិ្ថត  
នៅប៉ែកពាយព្យ នៃ​ប្រទេសកម្ពុជា។សាកលវិទ្យាល័បាត់ដំបងជា
សាកលវិទ្យាល័យមួយដែលឈាន
មុខគេ។​​  ហើយមានគោលដៅជាចំបងគឺបណ្តោះបណ្តាលនិសិ្សតគ្រប់ជំនាន់ដើម្បី
ទទួលធនធានមនុស្សស្រប  ទៅតាមតំរូវការទីផ្សារអន្តរជាតិឈានមុខគេនៅប្រទេស
តតីលោកសាកលវិទ្យាល័យបាត់ដំបង គឺ ជាគ្រឹះស្ថានអប់រំដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ។

អាគារសិក្សា


សា
លវិទ្យាល័យបាត់ដំបងមានអាគារធំៗជាច្រើនខ្នងដូចជាៈអាគារសំរាប់សិស្សសិក្សាសាលសន្នីសិទបណ្ណាល័យផ្ទះសំរាប់គ្រូស្នាក់នៅផ្ទះសំរាប់សិស្សក្រីក្រស្នាក់នៅមានកនែ្លងភោជនីយដ្ឋានមានទីធ្លាធំទូលាយនិងសួនច្បារដ៏ស្រស់ស្អាតហើយថែមទាំងមានបណ្ណាគារនៅក្នុងបរិវេនសាកលវិទ្យាល័យទៀតផង។
 ផែ្នកបន្ទប់សិក្សាបន្ទប់សិក្សាបំពាក់ទៅដោយម៉ាស៊ីនត្រជាក់កង្ហាអំពូលភើ្លងកៅអីថ្មីៗនិងមានសំម្ភារៈកាន់តែសំបូរបែបសំរាប់ឱ្យសិស្សនិស្សិតអនុវត្តន៍។នៅ      ក្នុងបន្ទប់កុំព្យូទ័រមានកុំព្យូទ័រជាច្រើនគឿងសំរាប់ឱសិស្សនិស្សិតអនុវត្តន៍ថែមទាំងមានប្រព័ន្ធWiFiដែលអាចឱ្យសិស្សនិស្សិតប្រើបា្រស់Internet សំរាប់ការសិក្សាស្រាវជ្រាវកិច្ចការមេរៀនផ្សេងៗនៃសាកលវិទ្យាល័យហើយព្រមទាំងពត៌មានទូទាំពិភពលោល។
           
ផ្នែកវិន័យក្នុងការសិក្សា 

សាកលវិទ្យាល័យបានពង្រឹងយ៉ាងតឹងរឹងខ្ជួនផ្នែកខាងវិន័យដូចជាសិស្សនិសិ្សតទាំងអស់តំរូវឱ្យស្លៀកសំលៀកបំពាក់ខៀវសព្រមទាំង មានផ្លាកឡូហ្គូដែលបញ្ជាក់ពីឈ្មោះរបស់សាកលវិទ្យាល័យហើយនៅពេលដល់ម៉ោងចូលរៀនសិស្សនិស្សិតត្រូវតែចូលរៀនប្រសិនបើសិស្សនិស្សិតមកជ្រុលម៉ោង១៥នាទីនោះសាលានឹងបិទទ្វារមិនឱ្យចូលរៀនហើយសាលាមិនអនុញ្ញាឲសិស្សនិស្សិតឡូឡានិងបង្កភាពរញ៉េរញ៉ៃ បើសិស្សនិស្សិតមិនគោរពតាមច្បាប់សាលាទេនោះនឹងមានវិធានការផាកពិន័យដល់សិស្សនិស្សិតនោះហើយសិស្សនិស្សិតដែលមិនបានមករៀន
ច្រើនសាលាមិនអនុញ្ញាតឱ្យប្រលងឡើយ។នៅពេលប្រលងបញ្ចប់ឆមាសសាលាបានរៀបចំវិន័យ៉ាងតឹងរឹងដោយឱ្យសិស្សនិស្សិតអង្គុយឆ្ងាយៗពីគ្នានិងមានអនុរក្សដើរមើលពីរទៅបីនាក់នៅក្នុងបន្ទប់ប្រលង ។
ផ្នែកសាស្រ្តាចារ្យ

សាស្រ្តាចារ្យភាគច្រើនមានកំរិតសញ្ញាប័ត្រចាប់ពីអនុបណ្ឌិតឡើងទៅហើយថែមទាំមានសាស្រ្តាចារ្យជនជាតិបរទេសនិងសាស្រ្តាចារ្យជនជាតិខែ្មរដែលកាន់តែធ្វើឱ្យសាកលវិទ្យាល័យបាត់ដំបងកាន់តែមានភាពរើកចំរើន និងបចេ្ចកទេសក្នុងការបង្ហាត់បង្រៀនសិស្សនិស្សិតកាន់តែល្អ។ក្នុងនោះដែរសាស្រា្តចារ្យក៏មានភាពរាក់ទាក់សំរាប់ឱ្យសិស្សនិស្សិតទាក់ទងសួរមេរៀនតាមរយៈផ្ទាល់មាត់តាមរយៈទូរស័ព្ទនិងតាមរយៈInternetនេះហើយដែលអាចឱ្យសិស្សនិស្សិតមានទំនុកចិត្តខ្ពស់ក្នុងការសិក្សារ ។ 


ផ្នែកបុគ្គលិក

សាកលវិទ្យាល័យបាត់ដំបងក៍មានបុគ្គលិកច្រីននាក់សំរាប់បំរើការនៅក្នុងសាកលវិទ្យាល័យដែលបុគ្គលិទាំងអស់នោះសុទ្ធតែមានសុជីវធម៍មានបុគ្គលិក្ខណៈសមរម្យ រួសរាយរាក់ទាក់ ក្នុងការផ្តល់ពត៌មានផ្សេងៗដល់សិស្សនិស្សិតឱ្យបានដឹង និង បាន យល់ ។


ផ្នែកសេវ៉ាផ្សេងៗនៃសកលវិទ្យាល័យបាត់ដំបង

សាកលវិទ្យាល័យបាត់ដំបងមានផ្តល់សេវ៉ាវគ្គខ្លីៗដោយឥតគិតថ្លៃសំរាប់សិស្សនិស្សិតទាំងអស់ដែលចូលមកសិក្សានៅសាកលវិទ្យាល័យ ដែលធ្វើឱ្យសិស្សនិស្សិតទាំងអស់ឆាប់ចេះឆាប់យល់និងឆាប់ចាប់បានក្នុងការសិក្សា។ហើយក៏មានកម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយផ្សេងៗនៅពេលមានបុណ្យទានការនាំសិស្សនិស្សិតចុះទៅទស្សនៈកិច្ចសិក្សានៅតាមបណ្តាខេត្តនានានិងការនាំសិស្សនិ ស្សិតទៅដើរលេងកំសាន្តនៅតាមរមនីយដ្ឋាននានា នៅតាមខេត្ត-ក្រុង ។
  
គោលដៅនៃសាកលវិទ្យាល័យបាត់ដំបង

សិស្សនិស្សិតទាំងអស់នឹងទទួលបានដល់ទៅពីរជំនាញដោយសិស្សនិស្សិតទាំងអស់បង់លុយតែមួយជំនាញប៉ុណ្ណោះនៅសិស្សនិស្សិតចូលឆ្នាំទី២សាលាតំរូវជ្រើសរើសជំនាញថ្មីមួយទៀតដែលខុសពីជំនាញដើមរបស់យើងកំពុងសិក្សា។ហេតុនេះហើយ យើងបានទទួលចំនេះដឹងយ៉ាងច្រើនពីសាកលវិទ្យាល័បាត់ដំបងដែលអាចឱ្យយើងងាយស្រួលក្នុការរកការងារធ្វើនិងងាយស្រួលក្នុងការរៀនសូត្របន្តទៅមុខទៀត។សសកលវិទ្យាល័យបាត់ដំបងបានបណ្តុះបណ្តាលប្រកបដោយធនធានមនុស្ស ពិតប្រាកដដែលសមស្របទៅតាមតំរូការទីផ្សារបច្នុប្បន្ននិងនិសិស្សដែលបានបណ្តុះបណ្តាលនោះពោពេញទៅដោយ ចំនេះដឹងបទពិសោធន៍ប្រដបដោយគុណភាពនិងចីរភាពការងារទាំងនិសិស្សប្រសស្រីទាំងអស់។បន្ថែពីនោះទៅទៀតដែរ សាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាបាននិស្សិតជាច្រើននាក់ក្នុងរយៈពេលកន្លងមក។លើសពីនេះទៅទៀតសាកលវិទ្យាល័យបាត់ដំមានគោលដៅបាញ់ឆ្ពោះទៅរកភាពរីកចំរើនទាំងការអប់រំផ្នែកវិទ្យាសាស្រ្តពិត និងទាំងផ្នែកសង្គមហើយថែមទាំងពង្រឹងខាងផ្នែកកសិកម្មឲ្យសមស្របទៅតាមប្រទេសកសិកម្ម(ប្រទេសកម្ពុជា)។




សាកលវិទ្យាល័យបាត់ដំបងគឺជាសាកលវិទ្យាល័យមួយដែលស្ថាបនាឡើងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមសខេងនិងលោកជំទាវ។
ដែលមានឆន្ទៈយ៉ាងមុតមាំដើម្បីកសាងនូងសាកលវិទ្យាល័យនេះឡើងគឺដើម្បីជាកន្លែងសំរាប់បណ្តុះបណ្តលធនធានមនុស្ស និងដើម្បីបំពេញតំរូវការដល់និស្សិតទាំងទូរទាំងប្រទេសកម្ពុជា។
UBB was founded by H.E. Deputy Prime Minister Sar Kheng in 2007 with the vision of providing opportunities to students living i
n rural areas, especially in north-western Cambodia. These opportunities include access to higher education and services that contribute towards the development of their individual careers as well as to that of local communities while at the same time reducing the knowledge gap between the rural and urban population.
 
Welcome to University of Battambang!
University of Battambang (UBB), recently founded by H.E. Deputy Prime Minister Sar Kheng, is one of the largest universities in Cambodia under the supervision of Ministry of Education, Youth and Sports.UBB is ideally located in a historical and beautiful city of Battambang, a vibrant place to live, to learn, to work and to explore.UBB’s goal is to educate the leaders of tomorrow in a wide range of fields through a balance of theory and practice, and the integration of real world experiences into the academic education as well as to prepare them for a lifetime of learning. Our young and energetic faculty and staff are eager to help students achieve the future careers and to be ready for a lifetime of learning. To achieve our goal, UBB will continue to benefit from, and contribute to, a highly productive relationship with the local community, government and non-governmental organizations, industrial companies, and consortium universities in the region and world.